អង់គ្លេស៖ ក្របខ័ណ្ឌ Premier League នឹងចាប់ផ្ដើមបើកដំណើរការឡើងវិញនៅក្នុងរយះពេល១០ថ្ងៃខាងមុខទៀតដែលប្រិយមិត្តទូទាំងពិភពលោកកំពុងទន្ទឹងរង់ចាំ អាចវិលត្រលប់មកវិញអំឡុងខែមិថុនាខាងមុខនេះដែរ។
ដើម្បីអោយមានការរៀបចំប្រកួតឡើងវិញ គេបានធ្វើតេស្តលើកីឡាករនិងបុគ្គលិកសរុប ៧៤៨នាក់ មកពី១៩ក្លិបដែលជាអ្នកពាក់ព័ន្ធនៃដំណើរការ Premier League ដើម្បីអោយអស់សង្ស័យថាពួកគេពិតជាគ្មានផ្ទុកជម្ងឺកូវីដ១៩។
យ៉ាងណាមិញ បន្ទាប់ពីការធ្វើតេស្តរកជម្ងឺកូវីដ១៩នោះមក ស្រាប់តែចេញជាលទ្ធផលវិជ្ជមានលើមនុស្សចំនួន៦នាក់រួមមានក្លិប៣ គឺក្លិបWatford មានអ្នកឆ្លង៣នាក់គឺកីឡាករក្រុមធំម្នាក់និងបុគ្គលិក២នាក់ ស្របពេលដែលក្រុមBurnleyវិញ ជំនួយការគ្រូបង្វឹកម្នាក់មានផ្ទុកកូវីដ១៩ដែរ ហើយក្លិបមួយទៀតដែលសុំមិនបញ្ចេញឈ្មោះ ក៏បានរកឃើញអ្នកឆ្លង២នាក់ផងដែរ។
គួរបញ្ជាក់ផងដែរថា ក្របខ័ណ្ឌ Premier League ត្រូវបានផ្អាកចាប់តាំងពីថ្ងៃទី ១៣ ខែមីនាដោយសារតែជំងឺ Covid-19 រីករាលដាលយ៉ាងខ្លាំងពាសពេញពិភពលោក។ដោយឡែក សហព័ន្ធអង់គ្លេសក៏ធ្លាប់បានកំណត់នៅថ្ងៃទី ១២ ខែមិថុនាសម្រាប់ការប្រកួតដែលអាចនឹងចាប់ផ្តើមម្តងទៀត។RT